កម្មវិធីនេះ គឺជាកម្មវិធីប្រកួតជាភាសាកូរ៉េ ប្រារព្ធឡើងនៅតាមប្រទេសនីមួយៗ សម្រាប់ប្រជាជននៃប្រទេសទាំងនោះចូលរួម អាស្រ័យហេតុនេះ ទាល់តែអ្នកគឺជាជនជាតិខ្មែរ ដែលកំពុងតែរស់នៅប្រទេសកម្ពុជា ទើបអ្នកអាចមានសិទ្ធិចូលរួមក្នុងការប្រកួតនេះ។
លោកអ្នកអាចចូលទៅផ្ទាំងការចុះឈ្មោះសុំចូលរួមប្រកួត នៅក្នុងគេហទំព័រការប្រកួតប្រជែងភាសាកូរ៉េអន្តរជាតិ > និងអាចចុះឈ្មោះចូលរួមប្រកួតបាននៅក្នុងទំព័រចុះឈ្មោះចូលរួមប្រកួត។
រាល់ពាក្យសុំចូលរួម និងការដាក់ឯកសារ គឺត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ តែនៅលើគេហទំព័រសម្រាប់ការប្រកួតប្រជែងរបស់យើងតែប៉ុណ្ណោះ។ យើងមិនទទួលយកពាក្យសុំចូលរួមសម្រាប់កម្មវិធីការប្រកួតភាសាកូរ៉េនេះដោយផ្ទាល់(Offline) ឬនៅតាមគេហទំព័រផ្សេងឡើយ អាស្រ័យហេតុនេះសូមមេត្តាកុំមានការភ័ន្តច្រលំ។
ក្នុងករណី ប្រសិនបើអ្នកបានធ្វើការបង់ប្រាក់សម្រាប់ការចូលរួមមិនបានត្រឹមត្រូវ សូមធ្វើការបំពេញព័ត៌មានឈ្មោះអ្នកដាក់ពាក្យចូលរួមប្រកួត ឈ្មោះអ្នកបង់ប្រាក់ កាលបរិឆ្ឆេទ និងពេលវេលាបង់ប្រាក់ ព្រមទាំងចំនួនទឹកប្រាក់នោះ ចូលក្នុងផ្ទាំងសម្រាប់ការសាកសួរព័ត៌មានក្នុងគេហទំព័រយើង រួចធ្វើការបង្ហោះវាជាសារសំងាត់នោះ យើងនឹងចាត់វិធានការដាច់ដោយឡែកដើម្បីដោះស្រាយបញ្ហានេះជូនលោកអ្នក។
អ្នកចូលរួមត្រូវតែជ្រើសរើសយកវិញ្ញាសារចូលរួមប្រកួតចំនួន១
ពីក្នុងចំណោមវិញ្ញាសារទាំងអស់ដើម្បីចូលរួមប្រកួត ហើយមិនអនុញ្ញាតឱ្យចូលរួមប្រកួតស្ទួនក្នុងវគ្គវិញ្ញាសារប្រកួតច្រើនផ្សេងគ្នាបាននោះឡើយ។
សូមចំណាំថា ក្នុងករណីប្រសិនបើការចូលរួមស្ទួនត្រូវបានរកឃើញ លោកអ្នកអាចនឹងត្រូវបានដកចេញពីការវិនិច្ឆ័យផ្តល់ពិន្ទុ ឬក៏រង្វាន់របស់អ្នកអាចនឹងត្រូវបានលុបចោល។
ក្នុងករណី ប្រសិនបើលោកអ្នកបានភ្លេចលេខសម្ងាត់នោះ សូមសរសេរឈ្មោះរបស់អ្នកចុះឈ្មោះចូលរួមប្រកួត និងភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នក ចូលទៅក្នុងផ្ទាំងសម្រាប់សាកសួរព័ត៌មាន រួចធ្វើការបង្ហោះវាជាសារសំងាត់នោះ យើងនឹងចាត់វិធានការដាច់ដោយឡែកដើម្បីដោះស្រាយបញ្ហានេះជូនលោកអ្នក។
លោកអ្នកអាចសុំលុបចោលការចុះឈ្មោះចូលរួម និងទទួលបានការប្រាក់បង្វិលសងមកវិញ តាមរយៈការចុះឈ្មោះស្នើសុំប្រាក់វិញផ្ទាំងសម្រាប់សាកសួរព័ត៌មាន ហើយដោយហេតុថា ការស្នើសុំបង្វិលថ្លៃចុះឈ្មោះចូលរួមប្រកួត បន្ទាប់ពីរយៈពេលនៃការទទួលចុះឈ្មោះចូលរួមប្រកួតត្រូវបានបញ្ចប់ និងមូលហេតុនៃការស្នើសុំបង្វិលប្រាក់សង គឺបណ្តាលមកពីកំហុសរបស់អ្នកដាក់ពាក្យ គឺមិនអាចនឹងត្រូវអនុវត្តទៅបានឡើយនោះ អាស្រ័យហេតុនេះ ត្រូវប្រាកដថា អ្នកបានពិនិត្យកំណត់សម្គាល់ចំណុចគួរប្រុងប្រយ័ត្នមុននឹងធ្វើការដាក់ពាក្យសុំចុះឈ្មោះ។
បាន។
ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនត្រូវបានជ្រើសរើសនៅក្នុងការប្រកួតកម្មវិធីវគ្គមុនទេនោះ អ្នកត្រូវតែធ្វើការដាក់ពាក្យសុំចូលរួមប្រកួតម្តងទៀត ចាប់ពីការប្រកួតជម្រុះបឋមវគ្គក្រោយ ហើយកំណត់ត្រាឈ្នះរង្វាន់ពីវគ្គមុនរបស់អ្នកមិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតនៃវគ្គក្រោយឡើយ។
ការប្រកាសឈ្មោះអ្នកជាប់ក្នុងការប្រកួតជម្រុះបឋម នឹងត្រូវប្រកាសផ្សាយនៅលើផ្ទាំងប្រកាសសេចក្តីជូនដំណឹងរបស់គេហទំព័រ ហើយសម្រាប់ការប្រកាសឈ្មោះអ្នកជាប់ក្នុងការប្រកួតផ្តាច់ព្រ័ត្រ/ការប្រកួតលក្ខណៈជម្រើសជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃប្រកួត នៅទីកន្លែងប្រកួតដោយផ្ទាល់តែម្តង។
សម្រាប់អ្នកប្រើប្រាស់តាមកុំព្យូទ័រ លោកអ្នកអាចរក្សាទុកឯកសារជា PDFបាន ដោយចុចប៊ូតុងបោះពុម្ព។
សម្រាប់អ្នកប្រើប្រាស់តាមទូរសព្ទ លោកអ្នកអាចចុចប៊ូតុងបោះពុម្ពដើម្បីរក្សាទុកឯកសារជា PDF តាមរយៈការប្រើប្រាស់ប្រព័ន្ធកម្មវិធីបោះពុម្ពដែលត្រូវបានតម្លើងនៅក្នុងទូរសព្ទរបស់អ្នក ឬក៏លោកអ្នកអាចធ្វើការថតរូបអេក្រង់ទុកក៏បាន។
សូមចូលទៅកាន់ផ្ទាំងសហគមន៍នៃគេហទំព័រយើង > ផ្ញើទុកសំនួរនោះនៅលើផ្ទាំងសាកសួរព័ត៌មាន យើងខ្ញុំនឹងធ្វើការឆ្លើយតបជូនក្នុងចន្លោះរយៈពេលចាប់ពី ២ ទៅ ៧ ថ្ងៃនៃថ្ងៃធ្វើការ។