[대회 공지사항] 대회 일정 및 혜택사항 등 주요사항 변경 알림 (Cambodia ver.)
ជម្រាបសួរ!
នេះជាគណៈកម្មការរៀបចំការប្រកួតភាសាកូរ៉េអន្តរជាតិ។
យើងសូមជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរសំខាន់ៗ រួមទាំងកាលវិភាគនៃការប្រកួតប្រជែង និងអត្ថប្រយោជន៍ដូចខាងក្រោម។
1. សូមជូនដំណឹងសារជាថ្មីម្តងទៀតអំពីរយៈពេលនៃការដាក់ពាក្យការប្រកួតប្រជែងជុំទី១ និងជូនដំណឹងអំពីកាលវិភាគសម្រាប់ការប្រកាសលទ្ធផលការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងជុំទី១ ។
- (លើកទី១) ការដាក់ពាក្យប្រកួតប្រជែងជុំទី១ ៖ ២០២៤. ០២. ២៦ (ច័ន្ទ) ~ ០៣. ២៥ (ច័ន្ទ)
- (លើកទី២) ការដាក់ពាក្យប្រកួតប្រជែងជុំទី១ ៖ 2024. 03. 26 (ថ្ងៃអង្គារ) ~ 05. 31 (ថ្ងៃសុក្រ)
- (រួម) ប្រកាសលទ្ធផលការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងជុំទី១៖ ម៉ោង ០៩:០០ ព្រឹក ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤
* ការប្រកាសលទ្ធផលការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងជុំទី១ គឺអាចមើលបាននៅក្នុងនៅលើគេហទំព័រនេះ [커뮤니티] – [공지사항] ។
* ពេលវេលាប្រកាសនៃការប្រកាសលទ្ធផលការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងជុំទី១ គឺផ្អែកលើម៉ោងស្តង់ដារកូរ៉េ (KST) (UTC +9)។
2. សូមជូនដំណឹងអំពីអត្ថប្រយោជន៍សម្រាប់អ្នកឈ្នះនៃការប្រកួតជុំចុងក្រោយដោយលម្អិតដូចខាងក្រោម។
- (រួម)នីតិវិធីរដ្ឋបាលផ្សេងៗដូចជាការចេញទិដ្ឋាការដែលត្រូវការសម្រាប់អ្នកឈ្នះ ដើម្បីចូលប្រទេសកូរ៉េ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយមិនគិតថ្លៃបន្ថែម។
- (ជម្រើស) នៅពេលដាក់ពាក្យសុំចូលរួមប្រកួត សម្រាប់ជំនួយគាំទ្រ គឺនឹងត្រូវបានអនុវត្ត អាស្រ័យលើជម្រើស ដែលអ្នក នឹងជ្រើសរើសលើការរៀន(ចូលរៀន) ឬការងារ។
ការចូលរៀន(ការសិក្សា) |
ការងារ |
||
បំណែងចែក |
បំណែងចែក |
បំណែងចែក |
បំណែងចែក |
លេខ១ |
ផ្តល់អាហារូបករណ៍ នៅសាកលវិទ្យាល័យពេញមួយឆ្នាំ |
លេខ១ |
ជំនួយសម្រាប់ការអប់រំ និងការចំណាយលើកន្លែងស្នាក់នៅរយៈពេលមួយឆ្នាំពេញ |
លេខ២ |
ផ្តល់អាហារូបករណ៍ នៅសាកលវិទ្យាល័យពេញ៦ខែ |
លេខ២ |
ជំនួយសម្រាប់ការអប់រំ និងការចំណាយលើកន្លែងស្នាក់នៅរយៈពេល៦ខែ |
លេខ៣ |
ផ្តល់អាហារូបករណ៍ នៅសាកលវិទ្យាល័យចំនួន២លានវ៉ុន |
លេខ៣ |
ជំនួយសម្រាប់ការអប់រំ និងការចំណាយលើកន្លែងស្នាក់នៅរយៈពេល៣ខែ |
លេខ៤ |
ផ្តល់អាហារូបករណ៍ នៅសាកលវិទ្យាល័យចំនួន១លានវ៉ុន |
លេខ៤ |
ជំនួយសម្រាប់ការអប់រំ និងការចំណាយលើកន្លែងស្នាក់នៅរយៈពេល១ខែ |
* រង្វាន់ត្រូវបានផ្តល់ទៅតាមប្រទេសនិងប្រភេទការចូលរួម(លេខ១) ហើយអ្នកឈ្នះត្រូវបានជ្រើសរើស ដោយមិនគិតពីផ្នែកចូលរួម (ប្រធានបទ)។
ឧទាហរណ៍៖
លេខ១- មីយ៉ាន់ម៉ា / ការចូលរៀន (ការសិក្សា) / ប្រភេទយុវជន / កូរ៉េ និងក្តីស្រមៃរបស់ខ្ញុំ,
លេខ២- មីយ៉ាន់ម៉ា / ការចូលរៀន (ចូលរៀន) / ប្រភេទយុវជន / កូរ៉េ និងក្តីស្រមៃរបស់ខ្ញុំ)
* អាហារូបករណ៍ ថ្លៃសិក្សា និងថ្លៃស្នាក់នៅ គឺមិនត្រូវបានផ្តល់ជូនអ្នកឈ្នះជាសាច់ប្រាក់ទេ ប៉ុន្តែត្រូវបង់ក្នុងនាមអ្នកឈ្នះ ទៅកាន់ស្ថាប័នពាក់ព័ន្ធ (សាកលវិទ្យាល័យ ស្ថាប័នអប់រំ)។
* ក្នុងករណីនៃការអប់រំ ចំណេះដឹង និងជំនាញជាមូលដ្ឋាន ដែលត្រូវការសម្រាប់ការងារដូចជាភាសាកូរ៉េ ចំណេះដឹងព័ត៌មាន និងជំនាញការងារ ដែលត្រូវបានផ្តល់ឱ្យផ្សេងទៀតក្រៅពីការចំណាយលើការសិក្សា និងការស្នាក់នៅ អាហារ និងការរស់នៅមិនត្រូវបានទទួលជាជំនួយឡើយ។
3. សូមជម្រាបជូនថា កាលវិភាគសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវផ្លាស់ប្តូរដូចខាងក្រោម។
- កាលវិភាគ៖ ១ថ្ងៃ នៅក្នុងចន្លោះ ថ្ងៃទី២១(សុក្រ) ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៥ (សុក្រ) ខែកក្កដា
* កាលវិភាគវគ្គផ្តាច់ព្រ័ត្រសម្រាប់ប្រទេសនីមួយៗ នឹងត្រូវបានប្រកាសយ៉ាងហោចណាស់ពីរសប្តាហ៍ជាមុននៅលើគេហទំព័រនេះ តាមរយៈ [커뮤니티] –[공지사항] ហើយព័ត៌មានដែលទាក់ទងនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រដូចជា ប្រធានបទ និងវិធីសាស្ត្រនៃដំណើរការ ក៏នឹងត្រូវបានប្រកាសផងដែរ នៅពេលដែលកាលវិភាគបានប្រកាស។
4. សូមជម្រាបជូនថា រយៈពេលអនុគ្រោះសម្រាប់ការបំពេញលក្ខខណ្ឌតម្រូវក្នុងការចូលប្រទេសកូរ៉េ បន្ទាប់ពីទទួលបានឈ្នះការប្រកួត គឺនឹងត្រូវពន្យាពី 6 ខែទៅ 1 ឆ្នាំ។
5. សូមជម្រាបជូនថាកាលវិភាគសម្រាប់ការប្រកួតជម្រើសជាតិនៅតាមប្រទេសនិមួយៗ គឺធ្វើឡើងនៅខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថាសម្រាប់ចំណុចខ្លឹមសារផ្សេងពីនេះទាំងអស់ ដែលមានចែងនៅលើគេហទំព័រនេះ គឺនឹងនៅដដែល។
ប្រសិនបើអ្នកមានសំណួរផ្សេងទៀត សូមទាក់ទងមកយើងតាមរយៈ [커뮤니티] – [문의하기] នៅលើគេហទំព័រនេះ។
យើងនឹងឆ្លើយតបក្នុងរយៈពេល 1 ទៅ 3 ថ្ងៃ នៃថ្ងៃធ្វើការ។
សូមអរគុណ